អង្គការសហប្រជាជាតិផ្អាកការដាក់ពង្រាយកងរក្សាសន្តិភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ​ (០៨.០៤.២០)

បរទេស៖ កាលពីថ្ងៃអង្គារអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថាការពង្រាយកង​កំលាំងប៉ូលីសនិងកងរក្សាសន្តិភាពត្រូវពន្យារពេលរហូតដល់ថ្ងៃទី ៣០ ខែមិថុនាដោយសារតែវីរុសកូវីដ១៩។

ការសម្រេចចិត្តនេះត្រូវបានបញ្ជូនទៅប្រទេសទាំងអស់ដែលចូលរួមចំណែកក្នុងការបញ្ជូនកងទ័ព,ប៉ូលីសនិងកងប្រតិបត្តិការសន្តិភាព​។

កាលពីថ្ងៃអង្គារលោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានថ្លែងនូវសារអរគុណក្នុងទិវាសុខភាពពិភពលោកដល់បុគ្គលិកសុខាភិបាលទាំងអស់ដែលធ្វើការទាំងយប់ទាំងថ្ងៃដើម្បីការពារសុវត្ថិភាពដល់ប្រជាជន។