ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្ដីពីការរៀបចំ ផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច»

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន ស្ដីពីការរៀបចំ ផលិត និងផ្សព្វផ្សាយ កម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាម ប្រព័ន្ធអេឡិចត្រូនិច» លើប្រព័ន្ធទូរទស្សន៍ជាតិកម្ពុជា និង APP ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

រូបថត៖ ខឹម សុវណ្ណារ៉ា