ប្រទេសនីហ្សេរីយ៉ា ស្នើប្រាក់កម្ចី ៦,៩ ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


លោក Zainab Ahmed រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប្រទេសនីហ្សេរីយ៉ា បានឲ្យដឹងថា រដ្ឋាភិបាលបានស្នើសុំថវិកាចំនួន ៦,៩ ពាន់លានដុល្លារពីអ្នកផ្តល់ប្រាក់កម្ចីពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនឹងឮជំងឺរាតត្បាតសកលដែលបានឆ្លងរាលដាលប៉ះពាល់លើសេដ្ឋកិច្ចដ៏ធំបំផុតរបស់ទ្វីបអាហ្វ្រិក។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនីហ្សេរីយ៉ាបានបញ្ជាក់ថា ប្រាក់ចំណូលរបស់ប្រទេសនីហ្សេរីយ៉ាបានធ្លាក់ចុះដោយសារបញ្ហាការធ្លាក់ចុះនៃតម្លៃប្រេង ដូច្នេះដើម្បីមានលទ្ធភាព ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 រដ្ឋាភិបាលបានសុំថវិកាចំនួន ៣,៤ ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ, ២,៥ ពាន់លានដុល្លារពីធនាគារពិភពលោកនិង ១ ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍អាហ្វ្រិក (AfDB) ។
សូមបញ្ជាក់ថា ប្រទេសនីហ្សេរីយ៉ាមានប្រជាជនច្រើនជាងគេបំផុតនៅទ្វីបអាហ្វ្រិកនិងជាប្រទេសដែលពឹងផ្អែកលើការផលិតប្រេងធំជាងគេនៅទ្វីបអាហ្វ្រិក ដែលកំពុងងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីតម្លៃប្រេងធ្លាក់ចុះ ហើយកំពុងស្វែងរកការព្យួរកាតព្វកិច្ចបំណុលសម្រាប់ឆ្នាំ ២០២០ និង ២០២១ ពីអ្នកផ្តល់ប្រាក់កម្ចី៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន Reuters