ក្លិបអាជីវកម្មកម្ពុជាផ្តល់ អាកុល ម៉ាស ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP សៀមរាប ថ្ងៃទី០៧ ខែមេសាឆ្នាំ២០២០ —

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ទទួលសម្ភារ បរិក្ខាមួយចំនួន មានដូចជាអាល់កុល និងម៉ាស ដែលជាអំណោយរបស់ក្លិបអាជីវកម្មកម្ពុជា តំណាងដោយ លោក ប៉ុន បញ្ញា ជូនដល់មន្ទីរសុខាភិបាល ខេត្តសៀមរាប ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។

រូបថត៖ ឃុត សៅ