ព្រះវិហារអ៊ីស្លាមដែលជាកន្លែងទេសចរណ៍នៅអ៊ីរ៉ង់បានបំលែងទៅជារោងចក្រផលិតម៉ាស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេអេសភី (០៧.០៤.២០)

អ៊ីរ៉ង់៖ ព្រះវិហារអ៊ីស្លាមជាកន្លែងទេសចរណ៍ក្នុងទីក្រុងតេអេរ៉ង់បានផ្លាស់ប្តូរទៅជារោងចក្រផលិតម៉ាសដោយមាន​អ្នកស្ម័គ្រចិត្តជាមគ្គុទេសស្ត្រីដែលជាធម្មតានាំភ្ញៀវទេសចរនៅទស្សនានៅសមរភូមិចាស់នៃសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីរ៉ាក់ ដោយពួកគេបានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។

ក្រុមមគ្គុទេសស្ត្រីប្រមាណ ៤០ នាក់នោះតែងតែធ្វើដំណើរជារៀងរាល់ឆ្នាំទៅកាន់សមរភូមិនៃសង្រ្គាមអ៊ីរ៉ង់និងអ៊ីរ៉ាក់​ក្នុងឆ្នាំ ១៩៨០ដល់១៩៨៨ ក៏ជាទីកន្លែងដែលក្រុមយុវជនតែងតែទៅទស្សនាក្នុងអំឡុងពេលវិស្សមកាល​ចូលឆ្នាំថ្មីដើម្បីសិក្សាស្រាវជ្រាវផងដែរ។

ក្រុមមគ្គុទេសស្ត្រីបានប្តូរ​តួនាទីរបស់ពួកពីមគ្គុទេស ទៅជាអ្នកដេរម៉ាស  ​នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ​ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលបានឆក់យកជីវិតមនុស្សជាង ៣.៧០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។