វីរុសកូវីដ១៩ ធ្វើឲ្យកើនឡើងដល់ការចំណាយរបស់អង្គការសហប្រជាជាតិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៧.០៤.២០)

បរទេស៖ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃច័ន្ទនៅឯសន្និសីទសារ​ព័ត៌មានថាការឆ្លងរាលដាលនៃវីរុសកូវីដ១៩កំពុងធ្វើឲ្យមានការកើនឡើងដល់ការចំណាយរបស់អង្គការសហប្រជាជាតិដែលមិននឹកស្មានដល់។

អ្នកនាំពាក្យបានបន្តទៀតថាការកើនឡើងនូវការចំណាយដែលមិនបានរំពឹងទុកនោះរួមមានខ្សែសង្វាក់នៃការផ្គត់ផ្គង់និងទាក់ទងការគ្រប់គ្រងជាមួយវិស័យសំណង់។

លោកបាននិយាយថាស្ថាប័នប្រតិបត្តិកំពូលរបស់អង្គការសហប្រជាជាតិបានស្នើឲ្យនាយកស្ថាប័នទំាងអស់កំណត់​អាទិភាពនៃការចំណាយ និងបញ្ឈប់រាល់ការជ្រើសរើសបុគ្គលិកថ្មី ។