សង្ខេបព័ត៌មានអន្តរជាតិប្រចាំព្រឹកថ្ងៃទី ០៧​ខែមេសា​ ឆ្នាំ​២០២០

វិទ្យុជាតិកម្ពុជា​៖

សង្ខេបព័ត៌មានអន្តរជាតិប្រចាំព្រឹកថ្ងៃទី ០៧​ខែមេសា​ ឆ្នាំ​២០២០

១.បរទេស៖ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃច័ន្ទនៅឯសន្និសីទសារព័

ត៌មានថាការឆ្លងរាលដាលនៃវីរុសកូវីដ១៩កំពុងធ្វើឲ្យមានការកើនឡើងដល់ការចំណាយរបស់អង្គការសហប្រជាជាតិដែលមិននឹកស្មានដល់។ប្រភព ស៊ិនហួរ

២.អ៊ីរ៉ង់៖ ព្រះវិហារអ៊ីស្លាមជាកន្លែងទេសចរណ៍ក្នុងទីក្រុងតេអេរ៉ង់បានផ្លាស់ប្តូរទៅជារោងចក្រផលិតម៉ាសដោយមានអ្នកស្ម័គ្រចិត្តជាមគ្គុទេសស្ត្រីដែលជាធម្មតានាំភ្ញៀវទេសចរនៅទស្សនានៅសមរភូមិចាស់នៃសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីរ៉ាក់ ដោយពួកគេបានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។

ប្រភព អេអេសភី

៣.បរទេស៖ កាលពីថ្ងៃច័ន្ទអង្គកាមូលនិធិសត្វព្រៃពិភពលោកបាននិយាយនៅក្នុងការស្ទង់មតិជាសាធារណៈថាការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩បានផ្តល់នូវការគាំទ្រយ៉ាងច្រើនដល់ការបិទទីផ្សារលក់សត្វព្រៃខុសច្បាប់នៅទូទាំងអាស៊ីអាគ្នេយ៍ដែលជាចំណុចកណ្តាលនៃពាណិជ្ជកម្មនេះ។

ប្រភព ឆានែលញូវអាស៊ី

៤.អាមេរិក៖ រដ្ឋការលោកត្រាំបានចាត់វិធានការជាប្រវត្តិសាស្ត្រលើក្រុមជាតិនិយមស្បែកសដោយចាត់ទុកជាក្រុមភេរវករលើពិភពលោកដោយអាមេរិកបានដាក់ទណ្ឌកម្មលើអង្គការរុស្ស៊ីនិងមេដឹកនាំបីរូបរបស់ក្រុមភេរវករទាំងនោះ។

ប្រភព អេប៊ីស៊ី

អត្ថបទ ឆាយ វីកាល