ក្រសួងបរិស្ថាននាំយកថវិកាចំនួន ២០.០០០ដុល្លារ  ផ្តល់ជូនលោក បេន ដេវីស និងសហ​គ​ម​ន៍​​តាបស ខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ — ក្រសួងបរិស្ថាន​បន្តអនុវត្តន៍តាម​ប្រសាស​ន៍​ដ៏​ខ្ព​ង់​ខ្ព​ស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកាចំនួន ២០.០០០ដុល្លារ (​ម្ភៃ​​​ពាន់​ដុ​ល្លារអាម៉េរិក) សម្រាប់ឆ្នាំទី២ ដើម្បីលើកទឹកចិត្តដល់ លោក បេន ដេវីស (BEN DEVIS) ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង ការការពារ និងអភិរក្ស​ធ​ន​ធា​ន​ធ​ម្ម​ជា​តិ​នៅ​ដែ​ន​ជ​ម្រ​ក​​​ស​​​ត្វ​ព្រៃ «ភ្នំត្នោត-ភ្នំពក»។​

ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន  មានប្រ​សា​ស​​ន៍ថា ថវិកា ២០,០០០ដុល្លារ (ម្ភៃពាន់ដុល្លារអាម៉េរិក) សម្រាប់ឆ្នាំទី២នេះ លោក BEN DEVIS ស្ថាបនិក BeTreed Adventure សហការជាមួយសហគមន៍តាបស នឹង​បន្ត​អ​នុ​វ​ត្ត​ន៍កា​រ​ងា​រដូចខាងក្រោម៖ ១. បន្តជួសជុលផ្លូវលំ តភ្ជាប់ពីសហគមន៍មកដែនជម្រកសត្វព្រៃភ្នំត្នោត និងផ្លូវលំជុំវិញដែ​នជ​ម្រ​កសត្វព្រៃដើម្បីងាយស្រួលល្បាត, ២. រៀបចំកំណត់ទីតាំងក្នុង ដែន ជម្រកសត្វព្រៃ  ដើម្បីដាក់ជាចំការពូជឈើនាងនួន និងដាំចម្ការ​នា​ងនួនថ្មីលើផ្ទៃដីចំនួន ៤ហិកតា ដែលទើបបានដោះដូរជាមួយប្រជាជន, ៣. អនុវត្តន៍ការដោះដូរដីជាមួយប្រជាជន ដែលមានចម្ការនៅក្នុងតំ​ប​ន់​ស្នូ​ល​នៃ​ដែ​ន​ជ​ម្រ​ក​ស​ត្វ​ព្រៃ​ភ្នំ​ត្នោត-ភ្នំពក និង៤. ធ្វើការល្បាតជា មួយសហគមន៍។

សូមរម្លឹកថា កាលពីឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រ​គ​ល់​ជូ​​ន លោកបេន ដេវីស នូវរថយន្ត pickup ចំនួន ០១គ្រឿង ម៉ូតូចំនួន០២គ្រឿង និងថវិកា២​​​០​​​.០០០ដុល្លារ ពីមូលនិធិបរិស្ថាន  និងសង្គមនៃក្រសួងបរិស្ថាន៕

ដោយ គង់ សិរីរ័ត្ន