ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្ស និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធនឹងជំងឺកូវីដ១៩

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ —​ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្ស ផ្ទាល់ខ្លួនចំនួន០៣ខែ ដោយអនុវត្តចាប់ពីខែឧសភា ដល់ខែកក្កដា និងបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀលទៀត ជូនទៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ និងខុទ្ទកាល័យសម្តេចតេជោ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធនឹងជំងឺនេះ។