សង្ខេបព័ត៌មានប្រចាំព្រឹកថ្ងៃទី ០៦​ ខែ​មេសា​ ឆ្នាំ​២០២០

វិទ្យុជាតិកម្ពុជា​៖

សង្ខេបព័ត៌មានប្រចាំព្រឹកថ្ងៃទី ០៦​ ខែ​មេសា​ ឆ្នាំ​២០២០

១.ចិន៖ ប្រទេសចិន បានលក់ម៉ាសចំនួនជិត បួនពាន់លាន ទៅឲ្យបរទេស ចាប់តំាងពីខែ មីនា មក ។
ប្រភព ឆាណែលញីវអេស៊ីយ៉ា

២.អាមេរិក៖ តាមប្រភពយោធារបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា អាមេរិកគ្រោងនឹងកាត់បន្ថយទឹកប្រាក់ចំនួនមួយពាន់លានដុល្លា ចេញពីជំនួយដែលត្រូវផ្តល់ទៅឲ្យកងងកម្លំាងសន្តិសុខរបស់ប្រទេសអាហ្វកានីស្ថាន ។
ប្រភព រ៉យតឺ

៣.អេក្វាទ័រ៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសដែលស្រង់សម្តីរបស់អាជ្ញាធរក្នុងប្រទេសអេក្វាទ័រដែលបាននិយាយកាលពីថ្ងៃអាទិត្យនេះថា ចំនួនកាន់តែច្រើនឡើងនូវអ្នកស្លាប់ដោយសារកូវីដ ១៩បានធ្វើឲ្យទីក្រុង ហ្កាយ៉ាឃ្វីល ដែលជាទីក្រុងធំទីពីររបស់ប្រទេស មានការខ្វះខាតមឈ្ឈូស ដាក់សព។
ប្រភព ឆាណែលញីវអេស៊ីយ៉ា

៤.បារំាង៖ អាជ្ញាធរក្នុងប្រទេសបារំាងបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះ ថា ប៉ូលីសបានចាប់ជនទីបីដែលជាប់ពាកព័ន្ធនឹងការប្រើកំាបិតចាក់សម្លាប់មនុស្សអស់ចំនួន ពីរ នាក់នៅភាគខាងត្បូងទីក្រុងលីយ៉ុង របស់ប្រទេសបារំាង ។
ប្រភព អេភី

អត្ថបទ ឆាយ វីកាល