ប្រទេសចិនលក់ម៉ាសចំនួនជិត ៤ ពាន់លាន ទៅបរទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (០៦.០៤.២០)

ប្រទេសចិន បានលក់ម៉ាសចំនួនជិត បួនពាន់លាន ទៅឲ្យបរទេស ចាប់តំាងពីខែ មីនា មក ។

ទូរទស្សន៍បរទេសបានស្រង់សម្តីមន្រ្តីរបស់ប្រទេសចិន ​ដែលបានឲ្យដឹងថា  បើទោះជាករណីនៃការឆ្លងជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩ មានការថយចុះក៏ដោយ  ក៏ប្រទេសចិន នៅតែបំផុសរោងចក្រនានា ឲ្យបង្កើនការផលិតម៉ាស ជាបន្តទៀត  ក្នុងពេលដែលកូវីដ ១៩ បានសម្លាប់មនុស្សជាង ៦០.០០០ នាក់នៅទូទំាងសកលលោក  និងមានប្រទេសជាច្រើនកំពុងតែប្រឈមនឹងការខ្វះខាតឧបករណ៍ការពារ ។

ចាប់តំាងពីខែ មីនា មក  ប្រតេសចិន បាននំាចេញនូវម៉ាសចំនួនជិត បួនពាន់លាន  សម្លៀកបំពាក់កាពារចំនួនជិត បួនលានសម្រាប់ ឧបករណ៍ជួយដកដង្ហើមចំនួន ១៦.០០០ ​សម្រាប់ ។