ប៉ូលីសក្នុងប្រទេសបារំាងចាប់ខ្លួនជនទីបី ដែលពាក់ព័ន្ធក្នុងការចាក់សម្លាប់នៅភាគខាងត្បូងទីក្រុងលីយ៉ុង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេភី  (០៦.០៤.២០)

បារំាង៖ អាជ្ញាធរក្នុងប្រទេសបារំាងបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះ ថា  ប៉ូលីសបានចាប់ជនទីបី ដែលជាប់ពាកព័ន្ធនឹងការប្រើកំាបិតចាក់សម្លាប់មនុស្សអស់ចំនួន ពីរ នាក់ នៅភាគខាងត្បូងទីក្រុងលីយ៉ុង របស់ប្រទេសបារំាង ។

ជនទីបីនេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃសៅរ៍  ហើយជនល្មើសទំាងបីរូប ជាជនជាតិស៊ូដង់ ។

ការិយាល័យព្រះរាជអាជ្ញារបស់ប្រទេសបារំាង បាននិយាយថា  ជនទីបី ត្រូវបានចាប់ខ្លួន នៅពេលដែលជននោះ កំពុងតែលត់ជង្គង់សូត្រធម៌ជាភាសាអារ៉ាប់ នៅលើចិញ្ចើមផ្លួវ ក្នុងទីក្រុងលីយ៉ុង ។​