ប្រទេសអេក្វាទ័រខ្វះមឈ្ឈូសដាក់សពអ្នកស្លាប់ដោយសារកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា (០៦.០៤.២០)

អេក្វាទ័រ៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសដែលស្រង់សម្តីរបស់អាជ្ញាធរក្នុងប្រទេសអេក្វាទ័រ ដែលបាននិយាយកាលពីថ្ងៃអាទិត្យនេះថា   ចំនួនកាន់តែច្រើនឡើងនូវអ្នកស្លាប់ដោយសារកូវីដ ១៩ បានធ្វើឲ្យទីក្រុង ហ្កាយ៉ាឃ្វីល  ដែលជាទីក្រុងធំទីពីររបស់ប្រទេស ​មានការខ្វះខាតមឈ្ឈូស ដាក់សព ។

អាជ្ញាធរប្រទេសអេក្វាទ័រ បាននិយាយថា  ដើម្បីដោះស្រាយការខ្វះខាតនេះ   ពលរដ្ឋនំាគ្នា យកឡំាងកាតុង មកដាក់សព ជំនួសវិញ ។

អាជ្ញាធរ ទទួលបានឡំាងកាតុងពីក្រុមហ៊ុនផលិតឡំាងនោះ ចំនួន ១០០០  ឡំាង ហើយបានប្រគល់ទៅឲ្យកន្លែងតម្កល់សព ពីរកន្លែង នៅក្នុងក្រុងនោះ ។​