សហរដ្ឋអាមេរិកមានគម្រោងកាត់បន្ថយជំនួយ ទៅឲ្យកងកម្លំាងសន្តិសុខរបស់ប្រទេសអាហ្វកានីស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ (០៦.០៤.២០)

អាមេរិក៖ តាមប្រភពយោធារបស់សហរដ្ឋអាមេរិក  បានឲ្យដឹងថា  អាមេរិកគ្រោងនឹងកាត់បន្ថយទឹកប្រាក់ចំនួន មួយពាន់លានដុល្លា ចេញពីជំនួយ ដែលត្រូវផ្តល់ទៅឲ្យកងងកម្លំាងសន្តិសុខរបស់ប្រទេសអាហ្វកានីស្ថាន ។

អ្នកជំនាញផ្នែកយោធាបាននិយាយថា  ការកាត់បន្ថយទឹកប្រាក់នេះ អាចនឹងកាត់បន្ថយសមត្ថភាពរបស់កងកម្លំាងសន្តិសុខរបស់ប្រទេសអាហ្វកានីស្ថាន ក្នុងការប្រយុទ្ធប្រឆំាង ជាមួយក្រុមតាលីបង់ ។

រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក ម៉ែក ប៉ុមប៉េអូ បានប្រកាសពីការកាត់បន្ថយនេះ កាលពីថ្ងៃទី ២៣  ខែ មីនា  ហើយបានគម្រាមថា នឹងកាត់បន្ថយបន្តទៀត នៅឆ្នំា​ក្រោយ  ដើម្បីបង្ខំ ឲ្យប្រធានាធិបតីអាហ្វកានីស្ថាន និងគូប្រជែងនយោបាយ បញ្ឈប់ទំនាស់ជាមួយគ្នា ។​