ចាស់ជរាទីទ័លក្រចំនួន៦គ្រួសារមកពីភូមិចំនួន២នៃឃុំសាមគ្គីទទួលអំណោយមនុស្សធម៌ពី ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃនប់

AKP ខេត្តព្រះសីហនុ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០–លោក ហេង វណ្ណា ក្រុមការងារ​ថ្នាក់​ជាតិចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំយកអំណោយស​ង្គ្រោះឧបត្ថម្ភ​ជូន​ដល់​ចាស់​ជរាទីទ័លក្រចំនួន៦គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះ​សីហ​នុ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត  ខែចេត្រ  ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥  ខែមេ​សា​ឆ្នាំ​២០២០ ។

លោក ហេង វណ្ណា មានប្រសាសន៍សំណេះសំណាលជាមួយចាស់ជរាទីទ័លក្រ ដោយ​គូស​ប​ញ្ជាក់ថា  ដោយមានការយកចិត្តទុកដាក់ពីប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួ​យ​ខេ​ត្ត​ព្រះ​សី​ហ​នុ ធ្វើការណែនាំឱ្យសមាជិកទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់អំពីសុខ​ទុក្ខប្រ​ជា​ព​ល​រ​ដ្ឋ​នៅក្នុងមូលដ្ឋាន ស្របពេលដែលពិភពលោកជួបវិបត្តិជំងឺ Covid-19 ហើយ​ក​ម្ពុ​ជា​​រ​ក​ឃើ​ញ​មា​ន​អ្នកជំងឺ Covid-19 ជាង ១០០ករណី ពិសេសនៅខេត្តព្រះសីហនុ មាន ៤០ករណី ដែល​នាំ​ចូលមកពីខាងក្រៅ មានដូចជាជនជាតិចិន បារាំង ខ្មែរ(ជាអ្នកបកប្រែ)។

ជាពេ​ល​ដែ​ល​ត​ម្រូវឱ្យយើងទាំងអស់គ្នារួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិង Covid-19 ដោ​​​​យ​ប្រុងប្រយ័តកាន់តែខ្ពស់ ត្រូវចេះធ្វើអនាម័យលាងសម្អាតដៃ ជាមួយសាប៊ូ ទឹកស្អាត ជែ​ល និងទឹកអាល់កុលឱ្យបានញឹកញាប់ និងចៀសឱ្យឆ្ងាយពីអ្នកចំណូលថ្មី ដែលម​កពី​ប​ណ្តា​ប្រ​ទេ​សផ្សេងៗ ។

លោក ហេង វណ្ណា បានបន្តថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់​ប​ង​ប្អូនបានរយ:ពេលខ្លី ប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗត្រូវផ្តល់ដំណឹងមកមេឃុំ ឬ​ស​មា​​ជិកភូមិ ឃុំ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិ​នទុ​ក​ឱ្យ​ប្រ​ជា​ព​ល​រដ្ឋយើងណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ម្យ៉ាងទៀតការនាំ​យកអំណោយ​ចែក​ជូ​ន​ចា​ស់​ជរាទីទ័លក្រនាពេលនេះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា​កា​រ​ន​យោ​បា​យអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌ និងជាវប្បធម៌ នៃការ​ចែ​ក​រម្លែ​កបានទាន់ពេលវេលាមិនទុកឱ្យពួកគាត់ខ្វះខាតដាច់ស្បៀង ។

លោក ហេង វណ្ណា ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីឯកឧត្តម សាយ សំអាល់ ប្រ​ធា​​ន​ក្រុ​មការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ ក៏ដូចជាសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុ​ខទុក្ខរ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​នៅ​ទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើង ណាម្នា​ក់​អ​ត់​ស្បៀ​ង​ស្លា​ប់​នោះ​ទេ​គឺត្រូ​វធ្វើយ៉ាងណាជួយ​ប្រជា​ពលរដ្ឋឱ្យទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ លោក ហេង វណ្ណា សមាជិកក្រុមការងារថ្នា​ក់ជាតិចុះ​ជួយ​ស្រុ​ក​ព្រៃ​ន​ប់ ក៍បានផ្តល់កៅអីឈើចំនួន១៦ ដែលមានទឹកប្រាក់សរុបចំនួន ៥៤០ដុល្លាអាមេរិក ជូន​ដ​ល់​សាលាឃុំទឹកល្អក់ ដើម្បីប្រើប្រាស់បំរើសេវាសាធារ:នៅក្នុងសាលាឃុំ ទឹកល្អក់ ដែលជា​កា​រ​ស្នើ​សុំរបស់លោក ហាក់ សាន់ មេឃុំទឹកល្អក់ ស្រុកព្រៃនប់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ​២​០​២​០​ក​ន្លងមក។
អំណោយដែលផ្ដល់ជូនចាស់ជរាទីទ័លក្រ៦គ្រួសារមកពីភូមិចំនួន២  ក្នុងឃុំសាមគ្គី ស្រុក​ព្រៃ​នប់ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួ  ទឹកត្រី ១យួ ក្រមា ១ ម៉ាស១ដុំ ជែលលាងសម្អាតដៃ ១ដប និងថវិកា ៥០.០០០រៀល និងឧ​ប​ត្ថ​មដល់សាលាឃុំ ៤០ម៉ឺនរៀល សមាជិកឃុំ ៥នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ៕

ដោយ ងូ សុមុនី