ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យស្ទូឌីយោទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយវិទ្យុជាតិ FM 96MHz

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យស្ទូឌីយោ និងសួរសុខទុក្ខមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងស្ថានីយវិទ្យុជាតិ FM 96MHz នៃក្រសួងព័ត៌មាន ដែលកំពុងប្រចាំការតាមដានព័ត៌មាន និងការផ្សាយផ្ទាល់កម្មវិធីពិសេសរុបព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃទាក់ទងនឹងបច្ចុប្បន្នភាពជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅក្រសួងព័ត៌មាន ។

រូបថត៖ ខឹម សុវណ្ណារ៉ា