កូរ៉េខាងជើងនៅតែនិយាយថាគ្មានការឆ្លងវីរុសកូវីដ១៩ក្នុងប្រទេសខ្លួនទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អាល់ហ្សាយីរ៉ា (០៣.០៤.២០)

កូរ៉េខាងជើង៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់កូរ៉េខាងជើងមួយរូបបានទទូចថាប្រទេសកូរ៉េខាងជើង គ្មានការឆ្លងវីរុសកូវីដ១៩ទេបើទោះបីជាមានការមន្ទិលសង្ស័យនៅក្រៅប្រទេសនិងខណៈដែលការឆ្លងនៃវីរុសនេះលើពិភពលោកមានជិតមួយលាននាក់ក៏ដោយ។

ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនយ៉ាងឆាប់រហ័សហើយបានដាក់វិធានការទប់ស្កាត់យ៉ាងតឹងរឹងនៅក្នុងខែមករាបន្ទាប់ពីមានព័ត៌មានជាសាធារណៈអំពីវីរុសត្រូវបានរកឃើញនៅប្រទេសចិន។

នាយកការិយាល័យកណ្តាលប្រឆាំងនឹងការរាតត្បាតរបស់កូរ៉េខាងជើងបាននិយាយថាគ្មានមនុស្សណាម្នាក់បានឆ្លងវីរុសនេះនៅក្នុងប្រទេសកូរ៉េខាងជើងទេរហូតមកដល់ពេលនេះ។