សហរដ្ឋអាមេរិកពឹងផ្អែកលើការផ្គត់ផ្គង់របស់ប្រទេសចិនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៣.០៤.២០)

អាមេរិក៖ អ្នកជំនាញបាននិយាយថាអ្នកនយោបាយអាមេរិកមួយចំនួនបានបញ្ចេញកំហឹងចំពោះទីក្រុងប៉េកាំងអំពី​វីរុសកូវីដ១៩ប៉ុន្តែពួកគេត្រូវប្រឈមនឹងការពិតមួយដែលសហរដ្ឋអាមេរិកត្រូវការយ៉ាងខ្លាំងនូវការផ្គត់ផ្គង់ពីប្រទេសចិន។

ប្រទេសចិនមុនពេលមានវិបត្តិ    ផលិត ម៉ាសមុខដែលចំនួនជិតពាក់កណ្តាលត្រូវបាននាំចូលទៅសហរដ្ឋអាមេរិក។

នៅពេលប្រទេសចិនមានការផ្ទុះឡើងនៃវីរុសនោះឥឡូវនេះចិនជាប្រទេសមួយដែលមានឧបករណ៍ការពារគ្រប់គ្រាន់ដែលប្រទេសផ្សេងៗត្រូវការនៅទូទាំងពិភពលោក។ មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានភីធឺសាន់សម្រាប់សេដ្ឋកិច្ចអន្តរជាតិបាននិយាយថាប្រទេសចិនគឺជាប្រភពផ្គត់ផ្គង់ដ៏ធំមួយសម្រាប់ផលិតផលទាំងនេះទាំងនៅសហរដ្ឋអាមេរិកនិងនៅទូទាំងពិភពលោក។