បញ្ជាការកំពូលអ៊ីរ៉ង់ព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងការគំរាមកំហែងសន្តិសុខ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៣.០៤.២០)

អ៊ីរ៉ង់៖ បញ្ជាការនៃកងកំលាំងប្រដាប់អាវុធអ៊ីរ៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់​ប្រសិនបើសហរដ្ឋអាមេរិកធ្វើអ្វីមួយដែលបំផ្លាញដល់សន្តិសុខរបស់ប្រទេសអ៊ីរ៉ង់។

លោកបាននិយាយថាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងប្រទេសអ៊ីរ៉ាក់និងឈូងសមុទ្របានកើនឡើងគួរឲ្យកត់សម្គាល់។

កាលពីថ្ងៃពុធប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចោទប្រកាន់ថាប្រទេសអ៊ីរ៉ង់កំពុងរៀបចំផែនការវាយលុកទៅលើកងទ័ពឬស្ថាប័ននានារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។