សេដ្ឋកិច្ចនៅអ៊ីរ៉ុប ធ្លាក់ចុះដោយសារវីរុសកូវីដ១៩ ខណៈដែលករណីឆ្លងកើនលើស ៥០ ម៉ឺននាក់នៅទ្វីបអ៊ីរ៉ុប

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៣.០៤.២០)

យោងតាមតួលេខចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ  ថា  វីរុសកូវីដ ១៩   ​ដែលកំពុងរាលដាលពាសពេញពិភពលោកបានធ្វើឱ្យមនុស្សប្រមាណជាង ៩០០.០០០ នាក់ឆ្លងនិងជាង ៤៥.០០០ នាក់បាន ស្លាប់ ​ ​។ ​កំណើនទំាងអ្នកឆ្លង  និងអ្នកស្លាប់បានបង្កការភ័យខ្លាចថាសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

អង្គការទេសចរណ៍ពិភពលោក (UNWTO)បានចេញផ្សាយនូវរបាយការណ៍មួយដែលព្យាករណ៍ថាវិបត្តិនេះ​នឹងធ្វើឱ្យចំនួន​ភ្ញៀវទេសចរណ៍អន្តរជាតិធ្លាក់ចុះពី ២០ ភាគរយទៅ ៣០ ភាគរយក្នុងឆ្នាំ ២០២០ ប្រៀបនឹងចំនួនភ្ញៀវទេសចរណ៍សរុបកាលពីឆ្នាំមុនចំនួន ១,៥ ពាន់លាននាក់។