ម៉ិចស៊ិកូបញ្ឈប់ការផលិតស្រាបៀរកូរ៉ូណា

វិទ្យុជាតិកម្ពុជា៖លោក ភួង ឈុនលាង


ក្រុមហ៊ុនផលិតស្រាបៀរឈ្មោះ Mexico’s Grupo Modelo របស់ប្រទេសម៉ិកស៊ិកូបាននិយាយ ថាខ្លួននឹងបញ្ឈប់ជាបណ្តោះអាសន្ននូវការផលិតស្រាបៀរកូរ៉ូណានិងយីហោផ្សេងទៀតដែលបាននាំចេញទៅកាន់ ១៨០ ប្រទេស ទោះបីជាការប្រកាសផ្អាកនេះមិនស្ថិតក្រោមបទបញ្ជារបស់រដ្ឋាភិបាលក៏ដោយ តែនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ទី ០៣ ខែ មេសា ឆ្នាំ ២០២០។
សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតស្រាបៀរឈ្មោះ Mexico’s Grupo Modelo មានរោងចក្រផលិតស្រាបៀរចំនួន ១១ នៅក្នុងប្រទេសម៉ិកស៊ិកូ៕
ប្រភព៖ភ្នាក់ងារសារព័ត៌មាន Reuters