កូរ៉េខាងជើងអះអាងថា គ្មានឡើយ ករណីឆ្លង COVID-19 ក្នុងដែនដីរបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


មន្ត្រីសុខាភិបាលជាន់ខ្ពស់នៅទីក្រុងព្យុងយ៉ាង បានលើកឡើងថា ប្រទេសកូរ៉េខាងជើងគ្មានករណីជំងឺ COVID-19 នៅក្នុងទឹកដីរបស់ខ្លួនឡើយ ទោះបីជាមានការសង្ស័យជាច្រើនក៏ដោយ ខណៈជំងឺនេះបានឆ្លងដល់មនុស្សប្រមាណមួយលាននាក់នៅទូទាំងសកលលោក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃ ទី០៣ ខែមេសា ឆ្នាំ ២០២០។
លោក Pak Myong Su ប្រធានមន្ទីរប្រឆាំងការរាតត្បាតនៃទីស្នាក់ការកណ្តាលប្រឆាំងនឹងការរាតត្បាតបន្ទាន់របស់កូរ៉េខាងជើងបានអះអាងថា មិនមានមនុស្សណាម្នាក់បានឆ្លងវីរុសនេះនៅក្នុងប្រទេសកូរ៉េខាងជើងនោះ ទេរហូតមកដល់ពេលនេះ។លោកបានបន្តថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានអនុវត្តនូវវិធានការណ៍បង្កាទុកជាមុន រួមទាំងវិធីតាមបែប វិទ្យាសាស្ត្រ ដូចជាការធ្វើអធិការកិច្ចនិងការដាក់ឱ្យនៅដាច់ឆ្ងាយសម្រាប់បុគ្គលិកទាំងអស់ដែលចូលប្រទេសរបស់យើងនិង ការបិទព្រំដែននិងផ្លូវសមុទ្រនិងផ្លូវអាកាសផងដែរ ហើយកិច្ចខិតខំប្រឹងប្រែងនេះបានទទួលជោគជ័យទាំងស្រុង។
សូបញ្ជាក់ថា មកទល់នឹងពេលនេះមនុស្សទូទាំងពិភពលោកសរុប ១,០១៥,៧២៨នាក់ហើយបានឆ្លងជំងឺរាតត្បាតសកល COVID-19 ក្នុងនោះស្លាប់ ៥៣,២០២នាក់ និង ២១២,៩៩១ នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មាន Channel News Asia