រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយខោ អាវចំនួន៥ ពាន់កំប្លេពីអគ្គនាយកក្រុមហ៊ុនរោងចក្រ សាន់ស៊ូ ដើម្បីចូលរួមក្នុង យុទ្ធនាការប្រឆាំវីរុសកូវីដ-១៩

AKP កំពង់ចាម ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ —

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មការប្រយុទ្ធវីរុស កូវីដ-១៩ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួល ខោអាវសម្រាប់ក្មេងៗ ពីអាយុពី ៣ឆ្នាំ ដល់៦ឆ្នាំចំនួន ៥ពាន់ កំប្លេដល់រដ្ឋបាលខេត្តកំពង់ចាម ពីលោក Shih Sung Pang អគ្គនាយក ក្រុមហ៊ុនរោងចក្រ សាន់ស៊ូ ដើម្បីជួយដោះស្រាយចំពោះមុខ ដែលខេត្តបាននឹងកំពុងត្រៀមប្រយុទ្ធទៅនឹងវីរុស កូវីដ-១៩ នាព្រឹកថ្ងៃទី០៣ ខែមេសា ២០២០ នៅរោងចក្រកាត់សំលៀកបំពាក់ ដែលមានទីតាំងស្ថិតនៅឃុំ ខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

រូបថត៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម