ឯកឧត្ដមទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធ៖ ចាប់ផ្ដើមការងារពីអ្នកបកប្រែនៅ​ក្រសួងការបរទេស ធ្វើ​ជា​រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៤អាណត្ដិ មុននឹងក្លាយជារដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដមកិត្ដិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី ត្រូវបានព្រះមហាក្សត្រ នរោត្ដម សីហមុនី ឡាយព្រះហស្ដ​លេខា​តែងតាំង ជារដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេក​វិទ្យា និងនវានុវត្ដន៍ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ តាមការស្នើសុំរបស់សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ​ព្រះរាជាណាចក្រកម្ពុជា។ មុននឹងក្លាយជារដ្ឋ​មន្រ្ដី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេក​វិទ្យា និងនវានុវត្ដន៍ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបាន​ឆ្លងកាត់នូវការសិក្សា និងបទពិសោធន៍ការងារជាច្រើនដំណាក់កាល រាប់​ទាំង​ក្នុង និងក្រៅ​ប្រទេស ដោយចាប់ផ្ដើមការងារចេញពីអ្នកបកប្រែនៅក្រសួងការបរទេស លេខាផ្ទាល់សម្ដេច​តេជោនាយករដ្ឋមន្រ្ដី(អតីតឯកឧត្ដមរដ្ឋមន្រ្ដីការបរទេស ហ៊ុន សែន) អនុរដ្ឋមន្រ្ដីក្រសួង​ហិរញ្ញ​វត្ថុ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មចំនួន៤អាណត្ដិ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល រហូត​បាន​ក្លាយជារដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេក​វិទ្យា និងនវានុវត្ដន៍(អតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម) កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ខាងក្រោមនេះ គឺជាប្រវត្ដិត្រួសៗរបស់ឯកឧត្ដមកិត្ដិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេក​វិទ្យា និងនវានុវត្ដន៍ដែលទើប​តែងតាំងតាំងថ្មី៕

ដោយ អ៊ុន រិទ្ធី