សង្ខេបព័ត៌មានអន្តរជាតិព្រឹកថ្ងៃទី ០២.០៤.២០

វិទ្យុជាតិកម្ពុជា៖

១.អាមេរិក៖ ប្រធានាធិបតីត្រាំបានអះអាងនៅថ្ងៃពុធដោយមិនមានភ័ស្តុតាងជាក់លាក់ទេថាអ៊ីរ៉ង់ឬកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់កំពុងរៀបចំផែនការវាយលុកទៅលើកងទ័ពរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ ហើយលោកបានព្រមានថាអ៊ីរ៉ង់នឹងត្រូវខាតប៉ង់យ៉ាងខ្លាំងប្រសិនបើធ្វើការវាយប្រហារនេះ។
ប្រភព វ៉ាស៊ីងតោនផូស

២.អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃពុធនេះបាននិយាយថាលោកស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួនដល់ប្រទេសនិងតំបន់ដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ។
ប្រភព ស៊ិនហួរ

៣.បរទេស៖ កាលពីថ្ងៃពុធថាទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិកំពុងបញ្ជូនឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ទៅកាន់ប្រទេសប្រហែល ៤០ ដែលឧបករណ៍នេះទាក់ទងនឹងបច្ចេកទេសផ្នែកនុយក្លេអ៊ែរ។
ប្រភព ឆានែលញូវអាស៊ី

៤.ស៊ីរី៖ ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសស៊ីរីបានរាយការណ៍ថារដ្ឋាភិបាលស៊ីរីកាលពីថ្ងៃពុធបានបញ្ជាឱ្យមានការបិទទាំងស្រុងក្រុងណីន (Mneen )នៅភាគខាងជើងនៃទីក្រុងដាម៉ាសចំពេលមានការភ័យខ្លាចនៃការឆ្លងវីរុសកូវីដ១៩ ។
ប្រភព ស៊ិនហួរ

អត្ថបទ ឆាយ វីកាល