លោកត្រាំស្វាគមន៍ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជួយដល់ប្រទេសដទៃទៀត ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០២.០៤.២០)

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃពុធនេះបាននិយាយថាលោកស្វាគមន៍ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួនដល់ប្រទេសនិងតំបន់ដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ។

លោកត្រាំបាននិយាយថាលោកចាត់ទុកសកម្មភាពនេះជាសកម្មភាពវិជ្ជមាន  នៅពេលចិនកំពុងជួយប្រទេស​ផ្សេងទៀតលោកបានឆ្លើយដូច្នោះនៅពេលអ្នកសារព័ត៌មានបានសុំការអត្ថាធិប្បាយរបស់លោកលើការអះអាងនានា ថាប្រទេសចិនតាមរយៈជំនួយទៅក្រៅប្រទេស​   កំពុងដើរតួនាទីជាអ្នកដឹកនាំលើ​ពិភពលោកក្នុងការប្រយុទ្ធប្រឆាំង​នឹងវីរុសកូវីដ១៩ ។

លោកត្រាំបានបន្តទៀតថាលោកពិតជាអបអរប្រសិនបើប្រទេសចិនអាចជួយដល់ប្រទេសទាំងនោះបាន​​​    ហើយ​នឹងស្រឡាញ់ប្រទេសចិននិងប្រទេសដទៃទៀតប្រសិនបើអាចជួយផ្គត់ផ្គង់បន្ថែមខាងផ្នែកវេជ្ជសាស្ត្រដល់ប្រទេសដែលខ្វះខាត។