ជំងឺកូវីដ-១៩ បានកំពុងបន្តគំរាមកំហែងដល់កម្ពុជា និងមានផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច 

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងថា  ពាក់ព័ន្ធជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ ទោះបីមិនទាន់មាន ការបាត់បង់ជី​វិ​ត​នៅ​ឡើយ តែជំងឺនេះបានកំពុងបន្តគំរាមកំហែងដល់សង្គមកម្ពុជា និងផលប៉ះពាល់ដ​ល់ផ្នែ​ក​សេ​ដ្ឋកិច្ច ដែលកំពុងលេចរូបរាងកាន់តែច្បាស់ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្តិចម្តងៗ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច និងហិរញ្ញវត្ថុ លើកឡើងនៅ ក្នុងពិធីផ្ទេរ និងប្រគល់តំណែង រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និ​ង​​ទូ​រគមនាគមន៍ នៅថ្ងៃទី0២ ខែ មេសា ឆ្នាំ២០២០ នេះថា ជុំវិញនៃការផ្ទុះ​ឡើង​នៃ​ជំងឺ​រ​លា​ក​ផ្លូ​វដង្ហើមកូវីដ-១៩ ថ្មីត្បិតមិនទាន់មានការបាត់បង់ជីវិតមនុស្សនៅឡើយ តែជម្ងឺនេះបានកំពុង បន្ត​គំ​រាមកំហែងដល់សង្គមកម្ពុជា និងផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច ដោយ​បា​នកំ​ពុង​លេ​ច​រូ​ប​រា​ងកាន់តែច្បាស់ និងមាន សភាពកាន់តែធ្ងន់ធ្ងរបន្តិចម្តងៗ ជាពិសេស​លើវិ​ស័យ​ទ្រ​ទ្រ​ង់​កំ​ណើ​នធំៗពីររួមមាន វិស័យកាត់ដេរ និងទេសចរជាដើម ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ស្ថិតក្នុងគោលការកាត់បន្ថយផល​ប៉ះពាល់​ជំងឺ​កូវី​ដ​-​១៩ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាច​ក្រ​​ក​ម្ពុ​ជា បានដាក់ចេញនូវវិធានការបន្ទាន់ចំនួន២ជុំរួចមក ហើយ ក្នុងនោះជុំទី១ ចា​ប់​ផ្តើ​ម​កា​ល​ពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ និងជុំទី២ ចាប់ផ្តើមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ដើម្បីជួ​យឱ្យ​ធុ​រ​កិ​ច្ច​អាចបន្តអាជីវកម្មបាន និងជួយសម្រួលដល់កម្មករនិយោជិតផងដែរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ជំងឺ​រា​ត​ត្បា​ត​រ​លា​​កផ្លូវដង្ហើមកូវីដ-១៩ នេះ  បច្ចុប្បន្នបានកំពុងរាតត្បាតនៅក្នុងប្រទេស និងដែនដីជាង ១៩​០ ទូទាំងពិភពលោក ខណៈសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងក្លាយជាមជ្ឈមណ្ឌល នៃ​​កា​រ​រាតត្បាតជម្ងឺនេះ, ចំណែកនៅក្នុងតំបន់ផ្សេងៗទៀតមានជាអាទិ៍៖ តំបន់អាស៊ាន រួមមាន កម្ពុជា និងប្រទេសសមាជិកដទៃទៀត មិនអាចគិចផុតពីការគំរាមកំហែងនេះបានឡើយ ៕

ដោយ គង់ សិរីរ័ត្ន