រថយន្ត​ពន្លត់​អគ្គិភ័យ ខ្មែរ ប៊ែវើរីជីស ជួយពន្លត់​​​ភ្លើង​ឆេះ​បាន​​២០០ករណី​ ត្រឹម​​៣​ខែ​​​ដើម​ឆ្នាំ​២០២០​ 

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ — រថយន្តពន្លត់អគ្គិភ័យរបស់​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស បានចូលរួមជួយពន្លត់​អគ្គិភ័យជាង​​២០០​ករណី​ ដោយ​ឥតគិតថ្លៃ ត្រឹម​រយៈ​ពេល​៣​ខែ​ ដើម​ឆ្នាំ​២០​២០​នេះ។

ករណីអគ្គិភ័យភាគ​ច្រើន​​កើត​ឡើង​​​លើ​​លំនៅឋាន​ ឃ្លាំង រោងចក្រ ព្រៃ​​របោះ​ កន្លែង​​សិប្បកម្ម​ ផ្សារ តូប  ឬ​ហាង​លក់​ដូរ​​ ដីឡូ​​ យានដ្ឋាន​ និង​ស្ថានីយ​ប្រេង​ឥន្ធនៈ​​ជាដើម​ ​​ក្នុង​​​ខណ្ឌ​​សែន​សុខ​ ខណ្ឌមានជ័យ ខណ្ឌ​ច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌ​ដង្កោ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ​ឫស្សី​កែវ​ ខណ្ឌ៧មករា ខណ្ឌបឹងកេងកង​ ក្នុង​រាជ​ធានី​ភ្នំពេញ ព្រម​​ទាំងមួយ​​​ចំនួន​ទៀត​នៅក្នុ​ងខេ​ត្ត​កំពង់​ស្ពឺ និង​ខេត្ត​កណ្តាល។

រថយន្តពន្លត់អគ្គិភ័យរបស់​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស ពន្លត់​អគ្គិភ័យ​ដោយ​ឥតគិតថ្លៃ​ជា​សាធារណៈ​​​ ព្រម​ទាំង​​ប្រចាំការ​​២៤​ម៉ោង។ លេខ​​​ទំនាក់​ទំនង​​ ០៨៥ ៩១១ ៩១១៕

ដោយ គង់ សិរីរ័ត្ន