សហរដ្ឋអាមេរិកពិចារណាឡើងវិញពីការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ក្នុងពេលមានការឆ្លងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ  (០១.០៤.២០)

អាមេរិក៖ រដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាមេរិក លោកម៉ែក ប៉ុមប៉េអូ បានលើកឡើងនៅថ្ងៃអង្គារនេះថា  សហរដ្ឋអាមេរិក អាចនឹងពីចារណាបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់  និងប្រទេសមួយចំនួនទៀត ដើម្បីជួយប្រទេសទំាងនោះ ក្នុងការប្រឆំាងនឹង កូវីដ ១៩ ។

ការលើកឡើងបែបនេះ បង្ហាញថា ​សហរដ្ឋអាមេរិកហាក់ដូចជាបន្ថយកម្រិតនៃវិធានការទណ្ឌកម្ម  ដែលបានទទួលការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកអង្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ។

សហរដ្ឋអាមេរិក បានព្យាយាមដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់  ដើម្បីឲ្យប្រទេសនេះ កាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។​