លោកពូទីនបានបញ្ជូនជំនួយផ្នែកសុខាភិបាលទៅជួយទប់ទល់កូវីដ ១៩ នៅអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ (០១.០៤.២០)

ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសរុស្សី បានស្រង់សម្តីរបស់មន្រ្តីនំាពាក្យរបស់វិមានក្រឹមឡាំង ដែលបាននិយាយនៅថ្ងៃអង្គារនេះថា  ប្រទេសរុស្សីបានបញ្ជូនឧបករណ៍ផ្នែកសុខាភិបាលទៅកាន់សហរដ្ឋអាមេរិក  ដើម្បីជួយប្រឆំាងនឹងការរាលដាលនូវកូវីដ​  ១៩ ។

ប្រធានាធិបតីរុស្សី លោកវ្លាឌីមៀ ពូទីន បានស្នើផ្តល់ជំនួយនេះ តាមការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា កាលពីថ្ងៃចន្ទ ។

មន្រ្តីនំាពាក្យរបស់វិមានក្រឹមឡំាង បាននិយាយឲ្យដឹងទៀតថា យន្តហោះរុស្សីមួយគ្រឿងបានដឹកយកឧបករណ៍ទំាងនោះ នៅថ្ងៃអង្គារនេះ ទៅកាន់សហរដ្ឋអាមេរិក ហើយ ។​