ប្រធានអង្គការសហប្រជាជាតិនិយាយថា កូវីដ ១៩ ជាវិបត្តិពិភពលោកដ៏អាក្រក់បំផុតចាប់តំាងពីសង្គ្រាមលោកលើកទី ២

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអេស៊ីយ៉ា   (០១.០៤.២០)​​​

បរទេស៖ ទូរទស្សន៍បរទេសបានស្រង់សម្តីរបស់អគ្គលេខាអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែររ៉េស ដែលបាននិយាយកាលពីថ្ងៃអង្គារនេះថា ការឆ្លងរាលដាលនូវកូវីដ ១៩ គឺជាវិបត្តិពិភពលោកដ៏អាក្រក់បំផុត ចាប់តំាងពីសង្គ្រាមលោកលើកទី ២ មក ។  លោកអគ្គលេខាអង្គការសហប្រជាជាតិ ក៏បានសម្តែងការព្រួយបារម្ភថា ការឆ្លងរាលដាលនេះ អាចនឹងបង្កឲ្យមានជម្លោះ នៅតាមប្រទេសនានា លើពិភពលោក ផងដែរ​។

លោកអគ្គលេខាអង្គការសហប្រជាជាតិ បានបញ្ជាក់ថា វិសាលភាពនៃវិបត្តិនោះ គឺបណ្តាលមកពី ប្រភេទរបស់ជំងឺមួយ ដែលបង្កការគម្រាមដល់គ្រប់ ៗ ​គ្នា លើសកលលោក ។

មានមនុស្សជាង 40.000​​  ហើយលើសកលលោកបានស្លាប់ដោយសារកូវីដ ១៩​ហើយសេដ្ឋកិច្ចរបស់​ប្រទេសជាច្រើនកំពុងតែធ្លាក់ចុះ ។