សង្ខេបព័ត៌មានអន្តរជាតិប្រចាំល្ងាចថ្ងៃទី ៣១.០៣.២០

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុុជា៖

១.អាមេរិក៖ ព្រំដែនដែលមមាញឹកបំផុតនៅលើពិភពលោករវាងអាមេរិកនិងម៉ិកស៊ិកបានស្ងប់ស្ងាត់ខណៈដែលមានការរឹតត្បិតមនុស្សរាប់លាននាក់ពីប្រទេសម៉ិកស៊ិកដែលចូលទៅធ្វើការងារអាជីវកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិក។
ប្រភព រ៉យតឺរ

២.ស្វ៊ីស៖ ប្រធានផ្នែកជំងឺឆ្លងរបស់រដ្ឋាភិបាលស្វ៊ីសបាននិយាយកាលពីថ្ងៃអង្គារថាចំនួនអ្នកឆ្លងវីរុសរបស់ប្រទេសស្វីសអាចបន្តដល់ចុងនិទាឃរដូវឬរដូវក្តៅខាងមុខនេះ។
ប្រភព រ៉យតឺរ

៣.ឥណ្ឌា៖ ប្រទេសឥណ្ឌាបានបិទទីស្នាក់ការកណ្តាលនៃក្រុមអ្នកផ្សព្វផ្សាយសាសនាមូស្លីមនិងបានបញ្ជាឱ្យមានការស៊ើបអង្កេតលើការរៀបចំជួបជុំសាសនានានាដែលក្រុមមន្រ្តីបារម្ភថាអាចឆ្លងវីរុសដល់មនុស្សជាច្រើនដែលបានចូលរួម។
ប្រភព រ៉យតឺរ

៤.បរទេស៖ ក្រុមប្រទេសសេដ្ឋកិច្ចធំ ៗ ទាំង ២០(G20) បាននិយាយថានឹងបង្ហាញផែនការសកម្មភាពទប់ទល់នឹងវីរុសឆ្លងក្នុងរយៈពេល ២ សប្តាហ៍ខាងមុខដើម្បីដោះស្រាយភាពងាយរងគ្រោះនៃបំណុលរបស់ប្រទេសក្រីក្រ។
ប្រភព រ៉យតឺរ

៥.អាឡឺម៉ង់៖ ទីក្រុងជេណានៅភាគខាងកើតប្រទេសអាឡឺម៉ង់បានសំរេចចិត្តបញ្ជារឲ្យប្រជាជនពាក់ម៉ាសនៅពេលដើរទិញឥវ៉ាន់ឬធ្វើដំណើរលើមធ្យោបាយដឹកជញ្ជូនសាធារណៈដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងហើយបានក្លាយជាទីក្រុងដំបូងគេនៅក្នុងប្រទេសដែលណែនាំអំពីវិធានការនេះ៕
ប្រភព រ៉យតឺរ

អត្ថបទ ឆាយ វីកាល