ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចនៅឆ្ងាយ ៗ ពីគ្នា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣១.០៣.២០)

បរទេស៖ នេះជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចនានា​ពីចម្ងាយ​រៀងៗខ្លួន​ដោយសារការឆ្លងរាលដាលនៃវីរុសបន្ទាប់ពីមានការចរចារយ៉ាងម៉ឺងម៉ាត់ក្នុងចំណោមអ្នកការ​ទូតទាំងអស់ ។

ក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតជាឯកច្ឆ័ន្ទលើសេចក្តីសម្រេចចំនួន ៤ ក្នុងនោះមានមួយដែលតម្រូវឲ្យមានការ​បន្តរហូតដល់ខែមេសាឆ្នាំ ២០២១ សម្រាប់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែលកំពុងតាមដានការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។

បេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសសូម៉ាលីក៏ត្រូវបានអូសបន្លាយផងដែររហូតដល់ចុងខែមិថុនានិងបេសកកម្មនៅដាហ្វួររហូតដល់ចុងខែឧសភា។