លោកពូទីននិងលោកត្រាំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣១.០៣.២០)

រុស្ស៊ី៖ វិមានក្រឹមឡាំងបាននិយាយថាប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីននិងសមភាគីសហរដ្ឋអាមេរិកលោក​ដូណាល់ត្រាំកាលពីថ្ងៃចន្ទបានពិភាក្សាគ្នាតាមទូរសព្ទអំពីកិច្ចសហប្រតិបត្តការកាន់តែជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លង។

ប្រមុខរដ្ឋទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសនេះហើយបានជូនដំណឹងដល់គ្នាទៅវិញទៅមកអំពីវិធានការណ៍ដែលបានអនុវត្តនៅក្នុងប្រទេសទាំងពីរដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ។

វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍​ថា   លទ្ធភាពនៃការធ្វើអន្តរកម្មឲ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងទិសដៅនេះត្រូវបានមេដឹកនំាទំាងពីរយកមកពិភាក្សាផងដែរ  ។