ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពី គម្រោងសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច (E-Learning)របស់ក្រសួងព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ –

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពី គម្រោងសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច (E-Learning) របស់ក្រសួងព័ត៌មាន តាមរយៈ APP ក្រសួង និងតេជោ DTV ប៉ុស្តិ៍លេខ២២ ដើម្បីជួយសម្រួលដល់ សិស្សានុសិស្ស ក្នុងការបន្តការសិក្សានៅតាមគេហដ្ឋាន ជាពិសេសក្នុងបរិបទនៃ ការរីករាលដាលជំងឺកូវីដ-១៩ ដែលគម្រោង នេះនឹងមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា