ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩នៅអាមេរិកអាចកើនដល់ ២០០.០០០ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៣.២០)

អាមេរិក៖ អ្នកជំនាញខាងជំងឺឆ្លងរបស់រដ្ឋាភិបាលអាមេរិកបានព្រមានកាលពីថ្ងៃអាទិត្យ នេះថាចំនួនអ្នកស្លាប់នៅអាមេរិកដោយសារវីរុសកូវីដ១៩ អាចឈានដល់ចំនួន ២០០.០០០ នាក់ជាមួយនឹងការឆ្លងរាប់លានករណីនៅពេលដែលទីក្រុងញូវយ៉ក, ​ញូវអរលែននិងទីក្រុងធំ ៗ ផ្សេងទៀតព្រមានថានឹងអស់គ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រក្នុងឆាប់ៗនេះ។ ។

លោកវិជ្ជបណ្ឌិតនៃវិទ្យាស្ថានជាតិ​ជំងឺឆ្លងបានប៉ាន់ស្មាននៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ស៊ីអិនអិន ថាជំងឺរាតត្បាតអាចបណ្តាលឱ្យមានអ្នកស្លាប់រវាងពី ១០០.០០០ ទៅ ២០០.០០០ នាក់នៅក្នុងសហរដ្ឋអាមេរិក។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លងវីរុសកូវីដ១៩ ជាង ១២៣.០០០ ករណីដែលច្រើនជាងគេបំផុតនៅលើពិភពលោក។