កូរ៉េខាងជើងនិយាយថាខ្លួនបានធ្វើតេស្តិ៍ដោយជោគជ័យនៃការប្រើជើងទម្របាញ់រ៉ុក្កែតបានច្រើនគ្រាប់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៣.២០)

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃច័ន្ទនេះថាការប្រើសាកល្បងជើងទម្រសម្រាប់បាញ់គ្រាប់រ៉ុក្កែតបានច្រើគ្រាប់ដ៏ទំនើបចុងក្រោយបង្អស់​បានទទួលជោគជ័យ ។

ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស​  ដែលជាការបាញ់ចុងក្រោយបង្អស់ដែលប្រទេសកូរ៉េខាងត្បូងបាននិយាយថាមិនសមរម្យព្រោះចំពេលដែលវីរុសកូវីដ១៩កំពុងឆ្លងរាតត្បាតនៅទូទាំងពិភពលោក។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងបាននិយាយថាការបាញ់បង្ហោះនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលក្ខណៈបច្ចេកទេសរបស់ឧបករណ៍បាញ់គ្រាប់រ៉ុក្កែតចម្រុះដ៏ធំមួយរបស់ខ្លួន  ។