សង្ខេបព័ត៌មានអន្តរជាតិពេលល្ងាចថ្ងៃទី 28 ខែមីនាឆ្នាំ២០២០

វិទ្យុ​ជាតិ​កម្ពុជា​៖​

សង្ខេបព័ត៌មានអន្តរជាតិពេលល្ងាចថ្ងៃទី 28 ខែមីនាឆ្នាំ២០២០

១. ឥណ្ឌា: ប្រទេសឥណ្ឌាត្រូវការម៉ាសមុខ ៣៨ លាននិង សំភារៈការពារខ្លួន៦,​២លានដើម្បីប្រឈមនឹងការរីករាលដាលនៃវីរុសឆ្លង។
ប្រភព​ រ៉យតឺរ

២.ចិន: ទីក្រុងវូហានរបស់ប្រទេសចិនចាប់ផ្តើមចាប់ផ្តើមបើកដំណើរការសេវាកម្មសាធារណ:និងបើកព្រំដែនឡើងវិញដែលអនុញ្ញាតឱ្យប្រជាជនវិលត្រឡប់ទៅផ្ទះនិងជួបជុំគ្នាឡើងវិញ។
ប្រភព​ រ៉យតឺរ

៣.អាឡឺម៉ង់: អធិការបតីលោកស្រី Angela Merkel បានប្រាប់អ្នកកាសែតថាប្រទេសអាឡឺម៉ង់នឹងមិនបន្ធូរបន្ថយវិធានការនានាដើម្បីការពារការរីករាលដាលនៃវីរុសនោះទេយ៉ាងហោចណាស់រហូតដល់ថ្ងៃទី ២០ ខែមេសា។
ប្រភព​ រ៉យតឺរ

៤.ប្រ៊ុយណេ: ប្រទេសប្រ៊ុយណេបានរាយការណ៍ពីការស្លាប់ដំបូងដោយសារវីរុសកូវីដ១៩លើបុរសអាយុ ៦៤ ឆ្នាំម្នាក់។
ប្រភព​ រ៉យតឺរ

៥.ប្រទេសនេប៉ាល់កំពុងប្រឈមនឹងកង្វះខាតឧបករណ៍ធ្វើតេស្តនិងឧបករណ៍ការពារខ្លួនសម្រាប់បុគ្គលិកសុខាភិបាល។
ប្រភព​ ស៊ិនហួរ

អត្ថបទ​ ឆាយ​ វីកាល