ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុ យូរ៉ាន់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុ យូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយជម្ងឺគាំងបេះដូង នៅគេហដ្ឋានរបស់សព នាសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។
រូបថត៖ ខឹម សុវណ្ណារ៉ា