រដ្ឋបាលខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌ 

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជនក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​ ដែលបានចូលរួមឧបត្ថមថវិកា និងសម្ភារៈមួយចំនួនដល់រដ្ឋបាលខេ​ត្តព្រះសី​ហ​នុនាព្រឹ​ក​ថ្ងៃ​សៅរ ៥កើត ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ក្នុង​យុ​ទ្ធនាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះ សីហនុ ។

ក្នុងឱកាសទទួលអំណោយនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​ថ្លែ​ង​អំ​ណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារ: ដ​ល់រ​ដ្ឋ​បា​ល​ខេ​ត្ត​ព្រះ​សីហនុ បម្រើឱ្យការងារបង្ការ ការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ ហើ​យ​កា​យ​វិការមនុស្សធម៌នេះ ជាវប្បធម៌នៃការចែករំលែកជួយគ្នា ក្នុងគ្រា​ដែលខេត្ត​ព្រះសី​ហនុ​យើ​ង​បច្ចុប្បន្នមានកើតមានអ្នកជំងឺកូវីដ-១៩ច្រើនជាងបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុ​ង​នោះ​ទេសចរជនជាតិបារាំង មកជាក្រុមមកកាន់ខេត្តព្រះសីហ និងជនជាតិខ្មែរ២នាក់(ជាអ្ន​ក​បកប្រែ) ។

ឯកឧត្តម គួច ចំរើន ក៍បានធ្វើការណែនាំដល់មន្ទីរធម្មការ ក៍ដូចជាអាជ្ញាធរក្រុង ស្រុក ត្រូវ​ពិ​និ​ត្យមើលគ្រប់វត្តអារាម ក្រែងមានវត្តណាខ្វះខាតស្បៀងអាហារ ខណៈដែលពេលនេះ ព្រះ​ស​ង្ឃ​មិនអាចចេញទៅបិណ្ឌបាតបានដោយសារតែជំងឺកូវីដ-១៩កំពុងកើ​នឡើ​ងទៅ​ទូទាំ​ង​ពិភ​ព​លោ​ក ទន្ទឹមនោះក៏ត្រូវមើលមណ្ឌលកុមាកំព្រាប្រសិនខ្វះខាតស្បៀង រដ្ឋបាលខេត្ត និង ជួ​យ​ឧ​ប​ត្ថម្ភទៅដល់គោលដៅ ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ប​ន្ត​ផ្ស​ព្វ​ផ្សា​យសាររបស់ក្រសួងសុខាភិបាល ស្តីអំពីវិធានការការពារ ទប់ស្កាត់ និងកូវីដ-១៩ នៅតាម​ទី​ប្រ​ជុំជន សាលារៀន វត្តអារាម ដល់ប្រ​ជាពលរដ្ឋនៅ​មូលដ្ឋា​នឱ្យ​ពួក​គា​ត់​មា​ន​កា​រ​យ​ល់​ដឹ​ង​ចូ​ល​រួ​ម​កា​រពារបង្ការ ទប់ស្កាត់កូវីដ-១៩ ព្រោះមានតែវិធានការផ្សព្វផ្សាយដល់មហាជនទេ ទើប​មា​នប្រសិទ្ធិភាព និងចៀសផុតពីការឆ្លងកូវីដ-១៩នៅក្នុងខេត្តព្រះសីហនុ។

មកដល់ពេ​ល​នេះ​ ខេត្តព្រះសីហនុមិនទាន់មានប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ណា​ម្នា​​ក់ឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍នោះទេ គឺមានតែការនាំចូលមកពីខាងក្រៅដូចជា ជន​ជា​តិចិន១នាក់ បារាំង៣៣នាក់  និងខ្មែរ២នាក់ ជាអ្នកបកប្រែ​ម​កពី​ខេត្ត​ផ្សេងៗចូ​លម​កខេ​ត្តព្រះ​សីហនុ ក្នុងនោះជនជាតិចិន បានព្យាបាលជាសះស្បើយ ត្រឡប់ទៅប្រទេសកំណើ​ត​វិ​ញ​ផងដែរ៕

ដោយ ងូ សុមុនី