អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះអប់រំ ផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ ដល់ពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ

AKP តាកែវ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០–

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញ រួមជាមួយអាជ្ញាធរស្រុកត្រាំកក់ ចុះសាកសួរសុខទុក្ខ អប់រំ ផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ បង្ការ ការពារ មេរោគកូវីដ១៩ ដល់ពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ នៅឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។
រូបថត៖ មន្ទីរព័ត៌មានខេត្តតាកែវ