អ្នកជំងឺកូវីដ-១៩នៅខេត្តបន្ទាយមានជ័យ១នាក់បានជាសះស្បើយ

AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០–អ្នកជំងឺកូវីដ-១៩នៅខេត្តបន្ទា​យមាន​ជ័យ​១នាក់ក្នុងចំណោម២នាក់ដែលបានរក​​ឃើញក្នុងខេត្តនេះ​ដែល​បាន​ស​ម្រា​ក​ព្យា​បាលក្នុងមន្ទីរពេទ្យខមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីបានជាសះស្បើយហើយបានវិល​ត្រឡ​ប់​ទៅកាន់លំនៅឋានវិញកាលពីរសៀលថ្ងៃសុក្រ៤​​កើតខែផល្គុន​ឆ្នាំកុរឯ​កស័​កព​.ស​២៥​៦​៣​ត្រូវ​នឹង​ថ្ងៃទី២៧ខែមីនាគ.ស២០២០ក្រោមវត្ត​​មាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទា​យមា​ន​ជ័​យ​​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមទាំងលោកគ្រូ​​ពេទ្យក៏បានផ្តាំផ្ញើ​ដល់​បុ​រ​សដែលបានជាសះស្បើយពីជំងឺកូវីដ-១៩​នេះថា ពេលត្រឡប់ទៅ​វិញសូ​មឱ្យ​ជួ​យ​ផ្ស​ព្វ​ផ្សា​យ​អប់រំ បន្តដល់បងប្អូនជនរួមជាតិទាំងអស់ឱ្យចេះធ្វើអនាម័យ អនុវត្តន៍ការណែនាំរបស់​ក្រុម​លោ​​កគ្រូពេទ្យ និងការផ្សព្វផ្សាយអបរំ របស់ក្រសួងសុខាភិបាល ជាប់ជានិ​ច្ចដើ​ម្បី​កា​រ​ពា​រ​ទ​ប់​ស្កា​ត់ការរីករាលដាលជំងឺឆ្លង កូវីដ-១៩ ពីព្រោះជំងឺកូវីដ-១៩នេះគ្មានស្រមោល និងកាចសា​ហា​​វ​ណាស់ វាបាននឹងកំពុង​រាតត្បាតរីករាលដាល​នៅបណ្តាប្រទេសនានាក្នុងពិភពលោក ​ក្នុង​នោះ​ក៏មានកម្ពុជាផងដែរ។

លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយ​មាន​ជ័​យ​បា​ន​ឱ្យដឹងថា ក្រោមការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ​តាមបែ​ប​វេ​ជ្ជ​សា​ស្ត្រ និងចិត្តសាស្ត្រ រហូតមកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ អ្នកជំងឺកូវីដ-១៩​ ម្នាក់បា​ន​​ជាសះស្បើយ ហើយក៏បានអនុញ្ញាតឱ្យទៅផ្ទះវិញផងដែរ ប៉ុន្តែមន្ត្រីសុខាភិបាល ក៏នៅតែតា​ម​ដា​​នសុខភាព​គាត់ ជាបន្តទៀតផងដែរ។

លោកប្រធានមន្ទីរសុខាភិបាលរូបនេះក៏បានបន្ថែមទៀតថា មន្ត្រីសុខាភិបាលទាំងអ​ស់​មិ​​នបានបន្ធូរដៃនោះឡើយ គឺកាន់តែបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដោយ​ប​ន្ត​យកសំណាកអ្នកដែលសង្ស័យមានផ្ទុកមេរោគនេះពិសេសពលករដែលមកពីប្រទេសក្រៅនិងខិ​ត​ខំយកចិត្តទុកដាក់ពិនិត្យព្យាបាលថែទាំអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតដែលកំពុង​ព្យាបាលក្នុង​ម​ន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីឱ្យឆាប់ជាសះស្បើយឬបើសិនមាន​ករណីវិជ្ជ មា នថ្មី ទៀតនោះ៕

ដោយ ឈុន សារ៉ាត