ក្រុមប្រឹក្សាផ្តល់យោបល់ The Idea Consultancy ចែករំលែកនូវវិធីសាស្រ្ដ​មួយចំនួន​ដល់​ម្ចាស់​អាជីវកម្ម ដើម្បីត្រៀមខ្លួនចំពោះប៉ះពាល់ដោយសាជំងឺកូវីដ-១៩នៅកម្ពុជា

AKP  ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — ស្របពេលដែលពិភពលោកបានកំពុងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេស​នោះ​អាជីវកម្មនៅទៅគ្រប់​ទីកន្លែង បានរំខាន និងធ្វើឱ្យមានភាពមិនប្រាកដប្រជាកើតមាន​ឡើង​ដែល​​អាចឈានដល់ដួលរលំ ឬផ្អាកមួយរយៈនោះ ក្រុមប្រឹក្សាផ្តល់យោបល់ The Idea Consultancyបានចូលរួមចែករំលែកនូវវិធីសាស្រ្ដ និងគំនិតមួយចំនួនដល់ម្ចាស់អាជីវកម្ម ដើម្បី ធ្វើយ៉ាងណាត្រៀមខ្លួនចំពោះផលប៉ះពាល់ដោយសារតែបញ្ហាជំងឺនេះនៅក្នុងប្រទេសកម្ពុជា។

លោក Galeno Chua តំណាងក្រុមប្រឹក្សាផ្តល់យោបល់ The Idea Consultancy បាន​គូសបញ្ជាក់ថា យើងមិនដឹងទេថាតើពេលណាអ្វីៗនឹងវិលមករកភាពធម្មតាវិញនោះទេ ប៉ុន្តែអ្វី​មួយ​ដែលច្បាស់ថាបើវីរុសកូវីដ-១៩ នៅតែបន្ដកើតមាន គឺមានន័យថា គ្មានទៀតទេ “មុខ​ជំនួញ​​ដូច​ធម្មតា”។  លោកបានបញ្ជាក់ថា ចំពោះសហគ្រាសធុនតូច និងមធ្យម ព្រោះវាមាន​សារៈ​​សំខាន់ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ទន្ទឹមនេះ ជំងឺកូវីដ-១៩នេះ បានធ្វើឱ្យ​ម្ចាស់​​អាជីវកម្មកំពុងនិងប្រឈមមុខជាមួយវិបត្តិដូចជា ការត្រូវសម្រេចចិត្តបញ្ឈប់បុគ្គលិកនៅ ខែនេះ​ ឬជំពាក់បំណុលនៅខែក្រោយ។  ប៉ុន្តែមានវិធីមួយទៀត រឿងទាំងនឹងមិនអាចកើតមាន បានឡើយ ប្រសិនបើម្ចាស់អាជីវកម្មអនុវត្តន៍​តាមជំហាន​ទាំងនេះទាក់ទងនឹងការស្វែងយល់ ថាតើអាជីវកម្មរបស់អ្នកនឹងមានប្រាក់ប៉ុន្មានដរាបណាការផ្គត់ផ្គង់របស់អ្នកមានចំនួនតិចតួច អតិថិជនរបស់អ្នកក៏មានតិចតួច ដូច្នេះការលក់នឹងមាន ផលប៉ះពាល់។  លោកបានបន្ដថា ដូចនេះអ្នកត្រូវកាត់បន្ថយការចំណាយ របស់អ្នកឱ្យបានលឿន។ ប៉ុន្តែដំបូងអ្នកត្រូវ​ដឹងថាអ្នក​នឹង​មានលុយពេញមួយឆ្នាំ ដោយការទស្សន៍ទាយ ឬព្យាករណ៍លំហូរសាច់ប្រាក់របស់អ្នក ស្វែងរកគំរូព្យាករណ៍លំហូរសាច់ប្រាក់ឥតគិតថ្លៃ។

លោកបានបន្ដទៀតថា ចំពោះកាត់បន្ថយចំណាយរបស់អ្នកគឺ ចរចាជាមួយ​ម្ចាស់ផ្ទះ​ឈ្នួលរបស់អ្នករាល់ការចំណាយទាំងអស់រួមទាំងការជួលអគារ ជាចំណាយដ៏ធំបំផុតមួយ។  អ្នកអាចចរចាជាមួយ ម្ចាស់ផ្ទះឈ្នួលរបស់អ្នកដើម្បីកាត់បន្ថយការជួល។ ដែលនេះគឺជា​ការ​លំបាកប៉ុន្តែត្រូវចាំថា ទំនុកចិត្តរបស់អ្នកវិនិយោគ និងអតិថិជនមានកម្រិតទាប​ហើយ​ប្រសិន​បើអាជីវកម្មរបស់អ្នកផ្លាស់ប្តូរ ម្ចាស់ផ្ទះឈ្នួលរបស់អ្នកអាចនឹងមានផលលំបាកក្នុងការរក​អ្នក​ជំនួស។ ចំពោះការកាត់ថ្លៃដើម  ដោយមិនចាំបាច់បញ្ឈប់បុគ្គលិក នៅពេលកាត់ថ្លៃដើម ជម្រើសដែលលេញចេញមកមុនគេនោះគឺបញ្ឈប់បុគ្គលិក ដូចរោងចក្រជាច្រើនដែរ។ ប៉ុន្តែ​ជំនួសឱ្យការបញ្ឈប់បុគ្គលិកហេតុអ្វីមិនកាត់បន្ថយប្រាក់ខែ។  ទន្ទឹមនេះដែរ ប្រាកដណាស់​ការ​កាត់ប្រាក់ខែ ៣០ ភាគរយអាចផ្តល់ផលវិបត្តិបន្តិចបន្តួចឥឡូវនេះ ប៉ុន្តែបុគ្គលិកអាចរក្សាការ​ងារ​របស់ពួកគេ​ហើយបន្តរផ្គត់ផ្គង់គ្រួសាររបស់ពួកគេបាន។  លោកបានគូសបញ្ជាក់ដែរថា នៅពេលដែលស្ថានភាព នៃវីរុសកូវីដ-១៩ ស្ងប់ស្ងាត់ បុគ្គលិកនឹងអរគុណអ្នក ហើយភាព ស្មោះ ត្រង់របស់ក្រុមហ៊ុនគឺមិនអាចកាត់​ថ្លៃបាន។  ជាមួយគ្នានេះ សម្រាប់ការធ្វើទីផ្សារ​ដែល​ខុស​ពីមុនមនុស្សមានការឆ្លើយតបខុសគ្នាក្នុងពេលមានវិបត្តិ។  លោកបានផ្ដល់នូវការ​ណែនាំ​ថា ឥឡូវនេះ អតិថិជនរបស់ អ្នក មិនមានភាពអត់ធ្មត់ ឬសមត្ថភាពផ្លូវចិត្តក្នុងការធ្វើសកម្ម​ភាព ទីផ្សារធម្មតារបស់អ្នកទេ។  ប៉ុន្ដែពួកគេកំពុងតែមានភាពតានតឹងព្រួយបារម្ភ និងភ័យ​ខ្លាច ដែលសកម្មភាពទីផ្សារ និង​ទំនាក់​ទំនងសាធារណៈរបស់អ្នកគួរតែមានប្រសិទ្ធភាព និង​ស្ងប់ស្ងាត់។  ចំពោះគម្រោងទីផ្សារ និងទំនាក់ទំនងសាធារណៈដែលអាចប្រើប្រាស់​បានដោយ​ឥតគិតថ្លៃមាននៅទីនេះ។

លោក Galeno Chua បានបន្ថែមថា តាមរយៈការចាត់វិធា នការទាំងនេះ​សហគ្រាស​ធុនតូច និងមធ្យមអាចបន្តធ្វើអាជីវកម្ម ដោយពុំមានបញ្ហាហិរញ្ញវត្ថុ ការប្រតិបត្តិការ និង​កេរ្តិ៍ឈ្មោះឡើយ៕

ដោយ ប៊ុនរិទ្ធ