សម្តេចប្រធានរដ្ឋសភាដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយមានរបៀបវារ:ចំនួន៤

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើ របៀបវារ:ចំនួន៤។

របៀបវារៈចំនួន៤ ដែលលើកយកមកធ្វើការពិភាក្សា និងអនុម័តនាពេលនោះមាន ដូចជា៖ ការពិនិត្យសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងបោះ ឆ្នោតទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ ការពិនិត្យសំណើ សុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។

ការពិនិត្យសមាសភាពលេខាធិការចំនួន៣រូប របស់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ គឺ ឯកឧត្តម ឈឹម ម៉ា លោកជំទាវ គឹម សុវណ្ណា ឯកឧត្តម លី ឆេង និងការពិនិត្យ និងសម្រេចសេចក្តីព្រាងរបៀបវារៈ និងកាលបរិច្ឆេទបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦៕

ដោយ​ ប៉ាល់ សុង