វីរុសកូវីដ១៩បានឆក់យកជីរិតមនុស្សជាង ៨.០០០ នាក់ក្នុងប្រទេសអ៊ីតាលី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៧.០៣.២០)

អ៊ីតាលី ៖ យោងតាមទិន្នន័យថ្មីដែលចេញផ្សាយដោយនាយកដ្ឋានការពារជនស៊ីវិលនៃប្រទេសអ៊ីតាលីបានឱ្យដឹង​ថាវីរុសរាតត្បាតបានធ្វើឱ្យមនុស្ស ៨.១៦៥ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីតាលីគិតត្រឹមថ្ងៃព្រហស្បតិ៍​ដោយមាន​ចំនួនករណីឆ្លងកើនឡើងដល់ទៅ ៨០.៥៣៩ ។

ថ្លែងក្នុងសន្និសីទកាសែតលោកប្រធាននាយកដ្ឋានការពាជរជនស៊ីវិលនិងជាអ្នកសម្របសម្រួលគណៈកម្មាធិការបច្ចេកទេសវិទ្យាសាស្ត្របានបញ្ជាក់ថាមានអ្នកឆ្លងវីរុសថ្មីចំនួន ៤.៤៩២ នាក់បើប្រៀបធៀបនឹងថ្ងៃពុធ។

ក្នុងចំណោមអ្នកឆ្លងទាំងនោះមាន ៣៣.៦៤៨ នាក់ស្ថិតនៅដាច់ឆ្ងាយពីផ្ទះនិង ៣.៦១២ នាក់កំពុងសម្រាកព្យាបាលនៅសង្គ្រោះបន្ទាន់ហើយ ២៤.៧៥៣ នាក់ទៀតស្ថិតនៅក្នុងមន្ទីរពេទ្យធម្មតា។