ប្រទេសកាណាដារិះគន់ផែនការពង្រាយទ័ពនៅព្រំដែនរបស់លោកត្រំា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ (២៧.០៣.២០)

កាណាដា៖ ប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់សំណើរបស់អាមេរិក ដើម្បីដាក់ពង្រាយទ័ព នៅតាមព្រំដែនជាមួយកាណាដា   ដើម្បីទប់ស្កាត់ការរាលដាលនូវកូវីដ ១៩ ។

ឧបនាយករដ្ឋមន្រ្តីរបស់ប្រទេសកាណាដា លោកស្រី គ្រីស្ទី ហ្វ្រីឡង់ បាននិយាយថា “​ប្រទេសកាណាដា​ប្រឆំាងដាច់អង្ហការចំពោះសំណើរនោះ ។  ការដាក់ពង្រាយទ័ពនេះ ជាវិធានការមិនចំាបាច់ឡើយ ។  ចំពោះ ប្រទេសកាណាដា ប្រតិបត្តិការនេះ បានត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទំាងពីរ ។

លោកស្រីឧបនាយករដ្ឋមន្រ្តីរបស់ប្រទេសកាណាដា បានបញ្ជាក់ ថា “ស្ថានភាពសុខាភិបាល បច្ចុប្បន្ន មិនតម្រូវឲ្យមានការដាក់ពង្រាយទ័ពអ្វីនោះទេ “  ។