ប្រទេសចិនបញ្ឈប់ការហោះហើរអន្តរជាតិ និងរារំាងមិនឲ្យជនបរទេសចូលក្នុងប្រទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

​ប្រភព ឆាណែលញីវអេយ៉ា  (២៧.០៣.២០)

ចិន៖ អាជ្ញាធរក្នុងប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថា  ប្រទេសចិន បានបញ្ឈប់ជើងហោះហើរអន្តរជាតិ និងបានរារំាងមិនឲ្យជនបរទេសដែលបាននៅក្នុងប្រទេសចិន និងបានធ្វើដំណើរទៅក្រៅ   ​​ចូលមកក្នុងប្រទេសចិនវិញ ។

អាជ្ញាធរប្រទេសចិននិយាយ ថា ​ប្រទេសចិនត្រូវតែមានវិធានការនេះ  ដើម្បីទប់ស្កាត់ការឆ្លងនូវកូវីដ ១៩ ។

ប្រទេសចិន បានរាយការណ៍ថា  ក្នុងរយៈពេលពីរថ្ងៃជាប់ ៗ ​គ្នា នេះ  ប្រទេសចិនមិនមានការឆ្លងកូវីដថ្មី នៅក្នុងស្រុកឡើយ អ្វីដែលមន្រ្តីសុខាភិបាលបារម្ភ  គឺការចម្លងមកពីបរទេស ដែលបច្ចុប្បន្ន មាន ជាង ៥០០ ករណីហើយ ។