សង្ខេបព័ត៌មានអន្តរជាតិសម្រតិសម្រាប់ថ្ងៃមីនា​ ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា​៖​

សង្ខេបព័ត៌មានអន្តរជាតិសម្រតិសម្រាប់ថ្ងៃមីនា​ ឆ្នាំ២០២០

១.អ៊ឺរ៉ុប៖ អ្នកផ្គត់ផ្គង់ព្រមានថាផ្លែឈើនិងបន្លែស្រស់នឹងកាន់តែខ្វះខាតនៅក្នុងទ្វីបអ៊ឺរ៉ុបខណៈដែលវីរុសរាតត្បាតបានរារាំងដល់ចលនាផលិតផលជាសកលនិងការប្រមូលផលដំណាំរបស់ប្រជាជន ។
ប្រភព រ៉យតឺរ

២.ចិន៖ និយតករអាកាសចរណ៍របស់ប្រទេសចិនបានស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកកាត់បន្ថយជើងហោះហើរអន្តរជាតិនៅត្រឹមមួយជើងក្នុងមួយប្រទេសប៉ុណ្ណោះហើយមិនឲ្យលើសពីមួយជើងក្នុងមួយសប្តាហ៍។
ប្រភព រ៉យតឺរ

៣.អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃអ្នកដំណើរដោយសារវីរុសដោយបានផ្តល់ជំនួយថវិការចំនួន ៥៨ ពាន់លានដុល្លារអាមេរិក។
ប្រភព រ៉យតឺរ

៤.ទួរគី៖ រដ្ឋាភិបាលទួរគីបាននិយាយថាប្រទេសទួរគីអាចនឹងចេញបញ្ជាឱ្យសាធារណជនស្នាក់នៅក្នុងផ្ទះប្រសិនបើការឆ្លងនៃវីរុសកូវីដ១៩នៅតែបន្តរីករាលដាលខណៈដែលរដ្ឋាភិបាលកំពុងរឹតបន្តឹងការនាំចេញនូវគ្រឿងបរិក្ខារពេទ្យ។
ប្រភព រ៉យតឺរ

៥.រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបាននិយាយថាប្រទេសរុស្ស៊ីអាចកម្ចាត់វីរុសឆ្លងបានក្នុងរយៈពេលតិចជាងបីខែប្រសិនបើការដាក់ចេញនូវវិធានការតឹងរឹងបានឆាប់ទាន់ពេលវេលា។
ប្រភព រ៉យតឺរ

អត្ថបទ ឆាយ វីកាល