អភិបាលខេត្តតាកែវ បើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារបង្ការទប់ស្កាត់នូ​វកា​ររី​ក​រា​ល​ដា​ល​មេ​​រោ​​គ កូវីដ-១៩

AKP ខេត្តតាកែវ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គ​ណៈ​អ​ភិ​បា​លខេត្តតាកែវ និងជាប្រធានគណៈកម្មការដើម្បីត្រួត​ពិនិត្យត្រៀ​ម​ប​ង្ការ និងទប់ស្កាត់ ការរា​ល​ដាលនៃជម្ងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយមេរោគ កូវីដ១៩ (COVID​-19) បា​ន​អ​ញ្ជើ​ញ​បើ​កកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារដែលបានអនុវត្តកន្លងមក និង​ដា​ក់ចេ​ញវិ​ធាន​កា​រ​អ​នុ​ត្ត​បន្ត​ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលមេរោគកូវីដ-១៩​ ដែលកិ​ច្ចប្រ​ជុំ​នេះ​បា​ន​រៀ​ប​ចំ​ធ្វើ​ឡើ​ង​នៅសាលប្រជុំសាលាខេត្តនៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធស​ក​រាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ នេះបើតាមហ្វេសប៊ុករដ្ឋបាលខេត្តតាកែ​វ​។​

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ ធ្វើការណែនាំដល់សមាជិក សមាជិកា ទាំងអស់យកចិត្តទុកដាក់អនុវត្តនូវចំណុចមួយចំនួនដូចជា១-ត្រូវផ្សព្វផ្សាយអំពីកា​រ​កា​រ​ពារខ្លួនដើម្បីកុំអោយឆ្លងជំងឺកូវីដ-១៩ មកខ្លួនឯង និងអ្នកដទៃ ដោ​យឃុំ​ខ្លួន​ឯ​ង​រ​យះ​ពេ​ល​១​៤ថ្ងៃចំពោះអ្នកចំណូលថ្មី បានន័យថាអ្នកដែលបានឆ្លងដែនពីបរទេសចូលមកក្នុងភូមិ ស្រុក នៃប្រទេសកម្ពុជា។

២-ត្រូវប្រើមធ្យោបាយសមស្របចំពោះអ្នកដែលមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរមា​នសមិត្តកិច្ច។៣-អាជ្ញាធរក្រុង ស្រុក រកទីតាំងត្រៀមសម្រា​ប់ទុក​ដាក់​ដោ​យ​ឡែ​ក​នូ​វ​អ្ន​ក​ជំងឺនៅពេលមានផ្ទុះភ្លាមៗកើតឡើង។៤-ក្រុង ស្រុកត្រូវសហការជាមួយមន្ត្រីសុខាភិបាល ក្នុង​ការត្រួត​ពិនិត្យអ្នកចំណា​កស្រុកដែលទើបត្រប់មកវិញថ្មីៗនេះ។

៥-ផ្នែក​បច្ចេកទេសត្រូវបាញ់ថ្នាំសម្លាប់មេរោគ កង់រថយន្តដឹកទំនិញនាំចូលឱ្យបាន​ត្រឹ​ម​ត្រូវជាពិសេសត្រូវធ្វើការសហការជាមួយមន្រ្តីជំនាញសុខាភិបាលធ្វើការបាញ់ថ្នាំសម្លា​ប់​មេ​រោ​​គ​នៅតាមទីប្រជុំជន និងផ្សារតាមក្រុង ស្រុក ជាពិសេសត្រូវចុះធ្វើ​ការអប់រំ​ផ្សព្វផ្សា​យអំពី​វិធា​ន​កា​រអប់រំ ទប់ស្កាត់ និងបង្ការនូវមេរោគកូវីដ-១៩នេះឱ្យបានទូលំទូលាយ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភថវិកាចំនួន១០០ឃុំសង្កាត់ ទូ​ទាំ​ង​ខេត្ត ដោយក្នុងមួយឃុំៗ ទទួលបានថវិកា ១០ ម៉ឺនរៀល និងអាលកុលលាងដៃ ដើ​ម្បី​ចូ​ល​រួ​ម​ច​ល​នាផ្សព្វផ្សាយវិធានការអប់រំ ទប់ស្កាត់ និងបង្ការនូវមេរោគកូវីដ-១៩ ដែល​កំ​ពុ​ង​រា​ត​ត្បា​ត​ជា​ស​ក​ល៕

ដោយ គង់ សិរីរ័ត្ន