ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េអនុញ្ញាតឱ្យពលករគំរូកម្ពុជាពន្យារពេលស្នាក់​នៅបានដ​ល់៥​០​ថ្ងៃ​បើពលករខ្មែរគ្មានកន្លែងស្នាក់នៅអាចទាក់ទងមន្ត្រីស្ថានទូតភ្លាម 

AKP កូរ៉េខាងត្បូង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងជាថ្មីមួ​យដ​ល់​ប​ង​ប្អូ​ន​ព​ល​ករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា (COVID-19) ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េបានចេញច្បាប់ថ្មី សម្រាប់ពលករគំរូអាចពន្យារសុ​ព​ល​ភាពការបន្តស្នាក់ នៅកូរ៉េបានរហូត ដល់៥០ថ្ងៃ ខណៈពីមុនបានតែជនជាតិថៃ, ចិន, និង​វៀ​ត​ណាម​តែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវគឺអាចពន្យារបានទាំង១៦ប្រទេស ដែលបញ្ជូនពលករ មក​ប​ម្រើ​កា​រងារ នៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ។  

​ស្ថានទូតកូរ៉េបញ្ជាក់ទៀតថា ព​លក​រ​គំ​រូ​ដែ​ល​ច​ប់៤ឆ្នាំ១០ខែអាចដាក់ពាក្យស្នើ​សុំព​ន្យារ​ការស្នាក់នៅបន្តក្នុងរយៈពេល១ខែ គិតត្រឹ​ម​ថ្ងៃ​ចា​ក​ចេញទៅស្រុកកំណើត។ ជាមួយគ្នានេះក្នុ​​​ង​​​​ករណីបងប្អូនពលករគ្មានកន្លែងស្នាក់នៅ សូមទំនាក់ទំនងមកមន្រ្តីស្ថានទូតខ្មែរ ប្រ​ចាំ​សា​ធា​រណរដ្ឋកូរ៉េ ដើម្បីដោះស្រាយជូនបងប្អូនឱ្យបានមកស្នាក់នៅឯផ្ទះស្នាក់នៅបណ្តោះ ដែ​ល​មា​ន​ ទីតាំងស្ថិតនៅ តំបន់ស៊ូវ៉ុន,អានសាន,ក្វាងជូធំ និងសាសាងជាដើម៕

ដោយ សួស សំរិត